ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ខណៈ​បាន​ប្រទះ​ឃើញ​លួច​ទម្លាក់​ថ្នាំញៀន រួច​ព្យាយាម​គេចខ្លួន​

ភ្នំពេញ ៖ កម្លាំង​នគរបាល​ល្បាត ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ នៅ​ម៉ៅ​ង ៣​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៤ នេះ បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ខណៈ​បាន​ប្រទះ​ឃើញ​លួច​ទម្លាក់​ថ្នាំញៀន រួច ព្យាយាម​គេចខ្លួន នៅ​ម្តុំ​ខាងក្រោយ ក្រុមហ៊ុនទូរស័ព្ទ​ឃ្យូ​ប៊ី ក្រុមទី​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ ចំការមន ។​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ យី ថា អាយុ​២៤​ឆ្នាំ កន្លងមក ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​រួចមកហើយ កាលពី​ឆ្នាំ​២០១៣ ក្នុងករណី​គ្រឿងញៀន​នេះដែរ ។​

សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៤ នេះ ខណៈ​កម្លាំង​នគរបាល​ល្បាត ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ដែល​ដឹកនាំ​ដោយ​លោក សេង វណ្ណៈ នេះ កំពុង ល្បាត​នៅ​ម្តុំ​ក្រុមហ៊ុនទូរស័ព្ទ​ឃ្យូ​ប៊ី ក៏​បាន​ប្រទះឃើញ​យុវជន​ម្នាក់ ទម្លាក់​របស់​ម្យ៉ាង​ចោល ខណៈ​នគរ បាល​ជិះ​ជិត​ដល់​នៅ​ពេល​នោះ ដោយ​មាន​ការសង្ស័យ កម្លាំង​នគរបាល បាន​ចុះ​ពិនិត្យ រួច​ឃើញថា ជា​ម្ស៉ៅ​ក្រាម​ពណ៌​ស ។​

សាក្សី​បាន​បន្តទៀតថា នៅ​ពេល​កម្លាំង នគរបាល​សួរ​នាំ​ទៅ យុវជន​នោះ ក៏​បាន​សារភាព បន្ទាប់​ពី ឃើញ​វត្ថុតាង ម្ស៉ៅ​ពណ៌​ស​ចំនួន ១២​កញ្ចប់​តូច ច្រក​ក្នុង​កញ្ចប់​ធំ​មួយ រួច​សមត្ថកិច្ច​ក៏​បាន​នាំខ្លួន​យុវជន នោះ មកកាន់​ប៉ុន្តិ៍​នគរបាល​ផ្សារ​ដើមថ្កូវ ដើម្បី​បន្ត​នីតិវិធី​ទៅតាម​ផ្លូវច្បាប់ ៕

T-0148 T-0149