ស្រវឹង​ជិះ​ម៉ូតូ​វ៉ាក់​ជាមួយ​រថយន្ត ចាប់​ហ្វាំង​ដួល​រងរបួស​ម្នាក់​

​ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​រងរបួស​សន្លប់​ស្តូកស្តឹង ខណៈ​ដែល​រូបគេ​ជិះ​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង ទាំង​ស្រវឹងស្រា ហើយ​ជិះ​លឿន វ៉ាក់​ជាមួយ​រថយន្ត នៅ​ពីមុខ ចាប់​ហ្វាំង ដួល​នៅ​ចំណុច​ខាងត្បូង​ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២២​និង​១០​នាទី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ​1T-1556 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី ជើ ង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ជិត​ផ្សារ​ទំនើប​សុ​វណ្ណា បាន​វ៉ា​ម៉ូតូ​មួយ​គ្រឿង ហើយ​វ៉ាក់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​នៅ​ខាង​មុខ បណ្តាលឲ្យ​ដួល​ទៅ​នឹង​ថ្នល់ រងរបួស​សន្លប់​ស្តូកស្តឹង ។​

​ក្រោយពេល​កើតហេតុ បាន​ប្រហែល​១០​នាទី ជនរងគ្រោះ​ដឹងខ្លួន ហើយ​បានខ​ល​ហៅ​បងប្អូន​មក​ទទួលយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕
1

2