មន្ត្រី​ទ័ពអាកាស បើករថយន្ត​បុក ម៉ូតូ​កង់​៣ រងរបួស​២​នាក់ នៅ​ស្រុក​កៀនស្វាយ

កណ្តាល ៖ អ្នកជិះ​ម៉ូតូ​កង់​បី​២​នាក់ បាន​រងរបួស ក្នុង​គ្រោះថ្នាក់ ចរាចរណ៍​មួយ នៅវេលា ម៉ោង ៧៖២៥​នាទី​ព្រឹក ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ៥១-៥២ តាម​បណ្តោយ ផ្លូវជាតិ​លេខ​១ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។

សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង រវាង​រថយន្ត​កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2H-2566 អ្នកបើកបរ​ឈ្មោះ ស៊ុន នី​ន ភេទ​ប្រុស អាយុ​34​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មុខរបរ កងទ័ព​អគ្គ​បញ្ជា​រការ បាន​បុក​នឹង​រឹម៉​ក​ម៉ូតូ​កង់​បី បើកបរ​ដោយ ឈ្មោះ ខន ឃឿន ភេទ​ប្រុស​អាយុ​34​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ។​

ជនរងគ្រោះ រងរបួស​ធ្ងន់​បាក់​ដៃ ខាងឆ្វេង នឹង​បោក​ត្រូវ​ត្រកៀក​ឥឡូវ​បញ្ជូន ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ បើ​តាម​សមត្ថកិច្ច ករណី​គ្រោះ​ចរាច​រណ៍ នេះ​ដែរ​បណ្ដាល​ឲ្យ អ្នកជិះ​ម៉ូតូ​កង់​បី​2​នាក់ រង​របួសស្រាល ទី​១ ឈ្មោះ ហោ ផល្លី ភេទ​ស្រី អាយុ​55​ឆ្នាំ រស់នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល រងរបួស ពក​ក្បាល និង​ទី​២ ឈ្នោះ ក​យ ណារិន ភេទ​ស្រី របួសស្រាល រស់នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល​៕