រថយន្ត​ហាយ​ឡែន​ឌ័​រ បើក​បុក​ស្លាក​ប៉ាន់​ណូ​ABS បណ្តាលឲ្យ​រង​ការខូច​ខាត​

​ភ្នំពេញ​៖ រថយន្ត​ហាយ​ឡែន​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ស្លាក​ប៉ាន់ណូរប​ស់​យាន្តដ្ឋាន​ABS បណ្តាលឲ្យ​រង​រកា​ខូចខាត ហើយ​រថយន្ត​បាន​ព្យាយាម​បើក​បាន​ប្រហែល​៥០​ម៉ែត្រ ម្ចាស់​ក៏​ចត​រថយន្ត​ចោល រត់គេចខ្លួន​បាត់ស្រមោល កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អាធ្រាត​ឈានចូល ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​យាន្តដ្ឋាន​ABS តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិត​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាននឲ្យដឹងថា មុខ​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ហាយ​ឡែន​ឌ័​រមួយ​គ្រឿង ពណ៌​ស្ករ គ្នាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត​ទៅបុក ស្លាក​ប៉ាន់ណូរប​ស់​យាន្ត​ABS បណ្តាលឲ្យ​រង​ការខូច​ខាត ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ប្រហែល​៥០​ម៉ែត្រ ត្រូវបាន​ម្ចាស់​ចត​ចោល ហើយ​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុច​កើតហេតុ និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នរ​បាល​ខណ្ឌ​សែន​សុខ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
Untitled-1

Untitled-2

Untitled-3

Untitled-4