ក្មេងស្រី​អាយុ​២​ខួប ធ្លាក់​ពីលើ​សណ្ឋាគារ​ជាន់​ទី​១២ ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​

​ភ្នំពេញ​៖ ក្មេងស្រី​អាយុ​២ ខួប​ម្នាក់​ដែល​ជា​ជនជាតិ​បរទេស បាន​ធ្លាប់​ពីលើ​អាគារ​ជាន់​ទី​១២ នៃ​សណ្ឋារគារ មួយ​កន្លែង​ដែល​មាន​យីហោ​ម ISL ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៣ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួលគោក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង ០០​នាទី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៤​។​
​ ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​នារី​បម្រើការ​នៅក្នុង​សណ្ឋាគារ​ខាងលើ​ម្នាក់​បានឲ្យដឹងថា ដំបូង ក្មេងស្រី និង​គ្រួសារ​បាន​នាំគ្នា​ឡើង​ទៅ​លេង​នៅ​ជាន់​ទី​១២ បំណង​ស្រូបយក​ខ្យល់​អាកាស ព្រោះ​ជា​ជាន់​ខ្ពស់​ជាងគេ លុះ​មកដល់​វេលា​កើតហេតុ ក្មេងស្រី​ខាងលើ​បាន​ដើរ​ទៅ​លេង​ជិត​នឹង​បង្កាន់ដៃ​អាគារ ក៏​ជ្រុលជើង​ធ្លាក់​ពី​ជាន់​ទី​១២ មក​ដល់​ក្រោម​ដី​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​តែម្តងទៅ​។

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​ហេតុ និង​ធ្វើ​កោសល្យវិច្ច័យ​ទៅលើ​សាកសព រួច​ប្រគល់​ជូន​សាច់ញាតិ​ដើម្បីអោយ​យក​ទៅ​ធើ​បុណ្យ ។ ហើយ​ចំពោះ​អត្តសញ្ញាណ​ក្មេងស្រី​រងគ្រោះ​ដែល​ជា​ជនជាតិ​បរទេស​នោះ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ព្រោះ​សាច់ញាតិ​ក្មេងស្រី​រងគ្រោះ​មិនអាច​ផ្តល់​ព័ត៌មាន​ដោយសារ និយាយ​មិន​ចេញ​ពេល​ឃើញ​សភាព​កូនស្រី ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ខ្លួន ស្លាប់​បែបនេះ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​រងគ្រោះ​ខាងលើ ពិតជា​បាន​ស្លាប់​ដោយសារ​រអិល​ជើង​ធ្លាក់​ចុះ​ពីលើ​អាគារ​កម្ពស់ ១២​ជាន់ នៃ​សណ្ឋាគារ ISL ពិតមែន មិនមែន​ជា​ករណី​ឃាត់​កម្ម​អ្វី​នោះ​ទេ​៕​
14452

14453

d14451