យុវជន​ម្នាក់ ស្រវឹងស្រា រំលោភ​ប្រពន្ធ​មិត្តភក្តិ​មិនបាន​សម្រេច ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

ភ្នំពេញ​៖ យុវជន​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​រូបគេ​ផឹកស្រា​ស្រវឹង បានធ្វើ​សកម្មភាព​ចាប់រំលោភ​ប្រពន្ធ​របស់​មិត្តភក្តិ​ខ្លួនឯង នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​២៤​និង​៣០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៤ ។

​លោក​ម៉ៅ សៀត​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​បញ្ជាក់ថា ជនសង្ស័យ​ក្ន្ងុងករណី រំលោភ​មិនបាន​សម្រេច​ខាងលើនេះ ឈ្មោះ សុខ រ៉ាវី អាយុ ១៧​ឆ្នាំ ស្នាក់នៅ​ភូមិប្ញ​ស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ ចំណែក​ស្ត្រី​រងគ្រោះ ឈ្មោះ ឡាំ ចិន្តា អាយុ ២៧​ឆ្នាំ ស្នាក់​នៅ​កន្លែងកើតហេតុ និង​មានប្តី ព្រម​ទាំ​មានកូន​ប្រុស​ស្រី​ផងដែរ ។​

​ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ហូបបាយ​ជាមួយ​ក្រុម​គ្រួសារ​រងគ្រោះ រហូតដល់​វេលា​កើតហេតុ​ខាងលើ ប្តី​របស់​នារី​រងគ្រោះ ចេញទៅ​រក កាហ្វេ​ផឹក ចំណែក​រូប​នាង​នាំ​កូន​ចូល​ដេក​នៅលើ​ផ្ទះ ។ ដោយឡែក​ឈ្មោះ​សុខ រ៉ាវី ពេល​ដឹង​ថា​ប្តី​របស់​នាង​ចេញទៅ​រក​កាហ្វេ​ផឹក ក៏​មក​ធ្វើ​សកម្មភាព​ចាប់ រំលោភ តែ​មិនបាន​សម្រេច ដោយ​នារី​រងគ្រោះ​ស្រែក​ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ​នាំគ្នា​ចាប់​ព្រួត​វាយ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែម្តង​។

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ អំពៅ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕
unnamed