​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ សកម្មភាព​លួច​រថយន្ត កាល​ពី​យប់មិញ

​ភ្នំពេញ ៖ កម្លាំង​នគរបាល មូលដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ សកម្មភាព​លួច​រថយន្ត កាលពី​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤ ដោយ​ដកហូត រថយន្ត​មួយ​គ្រឿង​។ ប្រតិបត្តិការ តាម​ចាប់​ជនសង្ស័យ​រូបនេះ បាន​ធ្វើឡើង នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​មន្ត្រីនគរបាល ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ក្រោយពី​មាន​ករណី​លួច រថយន្ត​មួយ​កើតឡើង ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង​ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​បញ្ជា​ឲ្យ កម្លាំង នគរបាល​ជំនាញ និង​នគរបាល​តាម​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ ដើម្បី​បង្ក្រាប មុខសញ្ញា​ទាំង​នេះ ។ ក្រោយ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​

​អធិការ​នគរបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង នគរបាល បើក​ការស្រាវជ្រាវ រហូត​ដល់​ឃាត់​មុខសញ្ញា​រូបនេះ នៅ​សង្កាត់​ចោមចៅ កាលពី​យប់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤ និង​ដកហូត រថយន្ត​មួយ គ្រឿង​ផង​ដែរ​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិន​ទាន់​បង្ហាញ អំពី​អត្តសញ្ញាណ ជនសង្ស័យ​រូបនេះ​នៅឡើយ​ទេ ខណៈ​បន្ត​ការសួរនាំ​បន្តទៀត​៕

d18451