រថយន្ដRANGE ROVER បុកម៉ូតូបណ្ដាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសជនជាតិពីរនាក់សង្ស័យជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿងវ៉ាជែងទៅបុកម៉ូតូចំពីមុខពេញទំហឹងផ្លោងទៅតាមចឹញ្ចើមផ្លូវបណ្តាលឲ្យបុរសពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមនៅនិងកន្លែងកើតហេតុៗយ៉ាងអាណោចអាធម៌ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៦២កែងនិងផ្លូវប្រឡាយ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពប្រជាពលរដ្ឋនៅនិងកន្លែង កើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសជនជាតិម្នាក់រួមនិងបុរសជនជាតចិនម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-0777ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងមកខាងឆ្វេងដៃជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HI-0788ជិះដោយបុរសពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចំពីមុខពេញទំហឹងបណ្តាលឲ្យជនរងគ្រោះនិងម៉ូតូទៅតាមចិញ្ចើមផ្លូវស្លាប់ភ្លាមៗនិងកន្លែងកើតហេតុ។

សមត្ថកិច្ចបានអោយដឹងថាជនជាតិចិនបើករថយន្តបង្កទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ភ្លាមៗ ។
ជនរងគ្រោះទី១មានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ មុខរបរជាងដែកនៅម្តុំផ្សារត្រពាំងថ្លឹង ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកទី២ មិនស្គាល់អត្តសញ្ញាណនោះ ទេសមត្ថកិច្ចកំពុងធ្វើ ស្រាវជ្រាវ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និង ម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគលជូនសាច់ញាត្តិយកទៅស្រុក កំណើតធ្វើបុណ្យតាមប្រពៃណី៕