សាហាវណាស់! ឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯង ពេលនេះសមត្ថកិច្ចចាប់បានហើយ!

ខេត្តត្បូងឃ្មុំ ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ នគរបាលខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ៦និង ២០ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៩ បានធ្វើការ បង្ក្រាបជនល្មើស ក្នុងអំពើឃាតកម្មកាប់ សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ កាលពីថ្ងៃម្សិលមិញពេលនេះចាប់បានហើយ ។

គួរំលឹកថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង ១និង ៣០នាទីរសៀល នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនល្មើ សជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ ២៣ឆ្នាំ បានយកកាំបិត កាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ ឆ្នាំជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

បើតាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធខាងលើក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសម្ដីជាមួយគ្នាជាញឹកញាប់ហើយ ប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នាមករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរក រឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ ការដេញកាប់សម្លាប់ ។ មូលហេតុនៃជម្លោះបណ្តាលមកពីការប្រច័ណ្ឌ ៕