បងប្អូនសូមប្រុងប្រយ័ត្ន! ចោរលួចរថយន្ដ ហាយឡែនឌ័រ មានក្មេងក្នុងរថយន្ដឃាត់រថយន្ដបានហើយ ជនសង្ស័យរត់បាត់

ភ្នំពេញ៖​ នៅវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ករណី ជន មិនស្គាល់មុខបានលួចយករថយន្ត​ មួយគ្រឿង​ ម៉ាក​ ហាយឡែនឌឺ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2S-4126​ ខណៈពេលដែលម្ចាស់រថយន្តបានចុះទៅទិញប្រហិតនៅផ្លូវ១៤៣​ សង្កាត់អូឡាំពិត​ ខណ្ឌ ចំការមន​ រាជធានីភ្នំពេញ​ ដោយនៅក្នុងរថយន្តខាងលេីនោះ​ មានក្មេងចំនួន​ ២នាក់នៅក្នុងនោះផងដែរ សមត្ថកិច្ចចម្រុះក្នុងរាជធានីភ្នំពេញ ដេញតាមទាន់ហើយ ប៉ុន្ដែលោកចោរដែលលួចរថយន្ដបានដាក់ មេប្រូចរត់ចោលរថយន្ដ ដោយបន្សល់ទុកក្មេងនៅក្នុងរថយន្ដ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សូមរងចាំទស្សនាព័ត៌មានលម្អិតភ្នាក់ងារ ដំណឹងយប់មិញ ផ្សាយជូនពេលក្រោយ ៕