កំពុងដើររកម៉ូតូឌុបជិះទៅលក់ថ្នាំញៀន ស្រាប់តែត្រូវនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យឃាត់

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចាស់ប្រេីប្រាស់ និង ជួញដូរគ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចប្រទះឃេីញ​ពេលកំពុងដើររកម៉ូតូឌុបជិះសមត្ថកិច្ចក៏សុំធ្វេីការឆែក ឆេរក្នុងខ្លួន ស្រាប់តែរកឃេីញថ្នាំញៀនចំនួន ១៨កញ្ចប់​ ទេីបកម្លាំងនគរបាលឃាត់ខ្លួនតែម្ត ង។ ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោ ង១៤និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៩នៅចំណុចមុខផ្សារឯករាជ្យ៣​ ភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ​ ប្រាក់​ ផៃ​ អាយុ១៩ឆ្នាំ​ ភេទប្រុស​ មុខ របរមិនពិតប្រាកដ​ ទីលុះនៅមិនពិតប្រាកដ។ វត្ថុតាងសមត្ថកិច្ចដកហូត​ ថ្នាំញៀនប្រភេទ ម្សៅសក្រោមចំនួន១៨កញ្ចប់ថង់តូច ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ណោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕