ប្រកាសសាលក្រមថ្ងៃទី១៧ ,លោក ផែង វណ្ណៈ សារភាពទោស កំហុស និង ស្នើឲ្យតុលាការបន្ធូរបន្ថយទោស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០ ១៩នេះ តុលាការក្រុងភ្នំពេញ បានបើកសវនការលើសំណុំរឿង លោក ផែង វណ្ណៈ អ្នកលេង Face book ពាក់ព័ន្ធករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ ។ ក្រោយសាកសួរដេញ ដោលពេញមួយព្រឹកនេះ តុលាការបានស ម្រេចលើកពេលប្រកាស សាលក្រម សំណុំរឿងនេះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ។

ឯកឧត្តម គី តិច មេធាវីការពារសិទ្ធិ និងជាតំណាងឲ្យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឲ្យតុលាការផ្តន្ទាទោសលោក ផែង វណ្ណៈ ទៅតាមច្បាប់ ប៉ុន្តែមិនទាមទារសំណងជំងឺចិត្តពីជនជាប់ចោទនោះទេ។

ឯកឧត្តម គី តិច បានលើកឡើងថា «ការបង្ហោះសារ និងរូបភាពប្រៀប ធៀប របស់ជនជាប់ចោទ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងធ្វើឲ្យមានការយល់ច្រឡំលើសម្តេចតេជោ ប្រាកដមែន ។ ប៉ុន្តែដោយសារ ជន ជាប់ចោទមានការភ្ញាក់រលឹក ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ ចំពោះទង្វើរបស់ខ្លួន ដូច្នេះសម្តេចតេជោ មិនបានទាមទារសំណងពីជនជាប់ចោទនោះទ»។

ថ្លែងចំពោះមុខអង្គសវនាការថា ជនជាប់ ចោទ បានទទួលកំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក ។ ជនជាប់ចោទ ក៏បានសុំទោសចំពោះទង្វើទាំងអស់នេះ និងសន្យាឈប់ប្រព្រឹត្តតទៅទៀតហើ យ។ លោក ផែង វណ្ណៈ ក៏បានសំណូមពរឲ្យតុលាការបន្ធូរបន្ថយទោសដល់រូបលោកផងដែរ ។

ចំណែកលោកមេធាវី លី រដ្ឋធី ជាតំណាងឲ្យអង្គភាពសារព័ត៌មាន Fresh News បានសំណូមពរឲ្យតុលាការផ្តន្ទាទោស ជនជាប់ចោទតាមច្បាប់ ។ ដោយឡែកចំពោះការទាមទារសំណង ៥០ម៉ឺនដុល្លារកាលពីពេល មុននោះ មកដល់ពេលនេះ ដើមបណ្តឹងទុក សិទ្ធិជូនតុលាការសម្រេចតាមឆន្ទានុសិទ្ធិ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោកចៅក្រម លី សុខលេង និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ បានបើកសវនា ការកាត់ទោសលោក ផែង វណ្ណៈ តាមបណ្តឹងរបស់ឯកឧត្តម គី តិច មេធាវីការពារសិទ្ធិរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី និងលោក លី រដ្ឋធីតំណាងឲ្យអង្គភាពសារព័ត៌មាន Fresh News ពាក់ព័ន្ធសំណុំរឿង បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមរម្លឹកថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនលោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ឯកឧត្តម គី តិច មេធាវីរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីសាកសួរតាមនីតិវិធី លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលា ដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះ ញង់ឲ្យប្រព្រឹត្តិ បទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៥ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕