បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅលើដើមឈើបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅលើដើមឈើ បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៩ ចំនុចមុខផ្ទះលេខ៤៨ផ្លូវលេខ២០៨ ក្រុម៥ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សពមិនស្គាល់អត្ត សញ្ញាណ ភេទប្រុសអាយុប្រហែល៤០ឆ្នាំ កំពស់១ម៉ែតនិង៦០សង់សុីម៉ែត ។

យោងតាមការបំភ្លឺរបស់ឈ្មោះស៊ន់ ចែម ភេទប្រុ ស អាយុ៣៦ឆ្នាំ មុខរបរសន្តិសុខឯកជនVPSS ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែ នសុខ រាជធានីភ្នំពេញ បានឲ្យថា នៅវេលាម៉ោ ង០៦ និង០០នាទីព្រឹថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩ ខ្លួនបានមកអង្គុយយាមនៅមុខការិយាល័យអង្គ ការODCដែលមានទីតាំងផ្ទៈលេខ៤៨ផ្លូវលេខ ២០៨ ភូមិ១ក្រុម៥សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ លុះរហូតដល់ម៉ោង១០និង៥០នាទីថ្ងៃខែឆ្នាំដដែលក៏បានដើរចេញពីរោងយាមមុខអង្គការបំរុងដើរចូលទៅខាងក្នុងដើម្បីចូលបត់ជើងតូចហើយក៏បានក្រឡេកមើលទៅលើស្រាប់តែឃើញបុរស់ម្នាក់ចងកនៅនឹងខ្សែ ភ្លើងជាមួយនិងអាវរបស់សព ខ្លួនក៏បានហៅអ្នកដែលនៅជិតនោះជួយ តែពុំនរណាម្នាក់ហ៊ានឡើងជួយរហូតដល់គាត់ផុតដង្ហើម ហើយអ្នក ជិតខាងក៏បានរាយការណ៏ជូនសមត្តិកិច្ចចុះមកកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុហើយ រួចទាក់ ទងកោសល្យវិច័្ឆយពិនិត្យសព ។ ជាលទ្ធផលតាមការពិនិត្យបានបញ្ជាក់ សពស្លាប់ដោយសារចងកធ្វើអត្តឃាត បន្ទាប់ពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា ខណ្ឌសែនសុខ ៕