រថយន្តដឹកកម្មករ បុកជាមួយរថយន្តដឹកស៊ីម៉ងតិ៍ រងរបួស១៦នាក់

ខេត្ដកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងវេលាម៉ោង៦៖១០ព្រឹកថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍ ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រវាងរថយន្ដដឹកស៊ីម៉ង់តិ៍ បុកជាមួយរថយន្ដតូរីសដឹកកម្មកររោងចក្រចំនួន៣៥នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ។

កម្មករ-កម្មការិនី១៦នាក់ (ប្រុសម្នាក់ និងរបួស ស្រាល០៦ នាក់) ត្រូវបានរថយន្ដសង្គ្រោះដឹកទៅកាន់មន្ទីរបង្អែកខេត្តកំពង់ស្ពឺ២ នាក់ និងខេត្តតាកែវ១៤ នាក់។

ហេតុការណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីម៉ង់តិ៍ ហើយអ្នកបើកបររថយន្ដដឹកស៊ីម៉ង់ត៍ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ខណៈនគរបាលជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាចាប់ខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់ ៕