ជិះម៉ូតូដើរលួចកាច់កម៉ូតូត្រូវអស់លក្ខណ៍ខណ្ឌដង្កោចាប់វ៉ៃខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាព លួចកាច់.កម៉ូតូក្នុងបុរីពិភពថ្មី មិនបានសម្រេចត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ ខ្លួនភ្លាមៗ ។ ហេតុ ការណ៍ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះកាលពីវេលាម៉ោង៤និង ១០នាទី រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយ ២១៧ ភូមិជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះសុខ ហ៊ួត អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ សុី ឌី អាយុ ៣០ឆ្នាំ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិពោធិធី ឃុំកញ្រាច ស្រុកកញ្រាច ខេត្តព្រៃវែង ។ ចំណែក ជនរងគ្រោះមានឈ្មោះ ដឹប ពៅ ភេទប្រុសអាយុ២៦ ឆ្នាំមុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលម្ដុំផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា មុនពេលកើត ហេតុជនរងគ្រោះបានជិះម៉ូតូមកពីបន្ទប់ជួលរួចបានទុកម៉ូតូនៅមុខផ្ទះកន្លែងធ្វើការក្នុងបុរីពិភពថ្មី ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយ ដើរចូលទៅកន្លែងធ្វើការបាត់ លុះដល់វេលាម៉ោងកើតហេតុក៏មានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ បិតពាក់ស្លាកលេខភ្នំពេញ 1HA-2803 (លេខពិត1HA-2303) មកដើរ លួចកាច់កម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ1CO-7 504 ប៉ុន្តែមិនបានសម្រេចផងក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្រែកឆោឡោធ្វើឲ្យជនសង្ស័ យទាំង២នាក់ភ័យស្លន់ស្លោរជិះម៉ូតូរត់គេចខ្លួន ប៉ុន្ដែដោយចៃដន្យកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ កំពុងធ្វើការល្បាតក្បែរកន្លែងកើតហេតុក៏ចុះទៅជួយដេញចាប់ជនសង្ស័យទាំង ២នាក់បានភ្លាមៗ រួមជាមួយម៉ូតូរបស់ជនសង្ស័យនឹងសម្ភារៈសម្រាប់កាច់កម៉ូតូមួយចំនួនផងដែរ ។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌដង្កោកំពុងធ្វើការសួរនាំ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ដតាមនីតិវិធី ច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដាក់ពាក្យបណ្ដឹង រួចធ្វើកំណត់ហេតុប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញ ៕