ម្ចាស់ក្លឹបកម្សាន្ត លុច្សសារី កំពុងត្រូវតាមចាប់ខ្លួន និង បញ្ជូនខ្លួនជនសង្ស័យ១៧នាក់ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេ នីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានប្រាប់ ឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនមនុស្សជាង ៤០០នាក់ នៅក្នុងក្លឹបកម្សាន្ត លុច្សសារី (Luxurious) សមត្ថកិច្ចជំនាញ នឹងបញ្ជូនខ្លួនមនុស្សចំនួន១៧នាក់ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ចំណែកអ្នកមិនពាក់ព័ន្ធ នឹងត្រូវអនុញ្ញាតឲ្យទៅផ្ទះវិញ។

ឯកឧត្តមស្នងការបានបញ្ជាក់ថា «យើងនឹងបញ្ជូនខ្លួន ជនសង្ស័យ ១៧នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើស សម្រួលឲ្យប្រើប្រាស់ និង ចែកចាយ គ្រឿងញៀនដោយខុសច្បាប់ ។ ដោយឡែក ចំពោះម្ចាស់ទីតាំង យើងកំណត់អត្តសញ្ញាណបា នហើយ និងកំពុងបន្តស្រាវជ្រាវតាមនីតិវិធី »។

សូមជម្រាបជូនថា កាលវេលាទាបភ្លឺថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរ បាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ក្លឹបកម្សាន្ត លុច្សសារី (Luxurious) មានទីតាំងនៅផ្ទះ លេខ ៥៣ ផ្លូវ ២១៤ ភូមិ ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ សារធាតុញៀនមួយចំនួន ធំ និងឃាត់ខ្លួនបានមនុស្ស ចំនួន ៤១៧ នាក់ ( ស្រី ១៨១ នាក់ ) យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកទីតាំង ក្លឹបកម្សាន្ត លុច្សសារី (Luxurious) ត្រូវសមត្ថកិច្ចសម្រេច បិទទ្វាជាបណ្តោះអាសន្ន ៕