ក្រុមលោកបងចោរមួយក្រុម វាយប្លន់យកម៉ូតូឌ្រីមសង់០១៩ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៦ នាក់ជិះម៉ូតូ៣គ្រឿ ងមានម៉ាកBeat,ឌ្រីមសង់ និង មួយគ្រឿងមិនចាំម៉ាកជិះមកពីក្រោ យ ហើយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យដួលរួចលើ កម៉ូតូជិះគេចខ្លួនបានដោយសុវត្តិភាព នៅវេលាម៉ោង២ និង ៣០នាទី រំលងអធ្រាតឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៤កែងនិងផ្លូវឌួងងៀប ចំណុចការ៉ាស់សាំង លីម ឡុង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះមានឈ្មោះសុខ ជា ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅម្ដុំរោងចក្រជូអឹមអាយ នៅខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងសង់ប៊ិចមួយគ្រឿងនិង មួយគ្រឿងទៀតម៉ាកឌ្រីមសង់០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខឧត្តរមានជ័យ1D-7992 ម្ដាយទើបតែទិញបង់រំលោះពីក្រុមហ៊ុន ហើយបានសុំម្ដាយជិះដើរលេងដោយសារជាថ្ងៃសៅរ៍ ហើយបានជិះតាមបណ្ដោយផ្លូវ២០០ ៤ក្នុងទិសដៅពីលិចទៅកើតគោលបំណងទៅយកសង្សារទៅដើរលេង នៅកោះពេជ្រ ខណៈមកដល់ចំណុចកើតហេតុក៏មាន ជនសង្ស័យមានគ្នា៦ទៅ៧នាក់បានជិះម៉ូតូមកពីក្រោយរួចធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យម៉ូតូដួលហើយដកខ្សែក្រវ៉ាត់វាយបណ្ដាលឲ្យពួួកគេភ័យស្លន់ស្លោក៏រត់ចេញពី ម៉ូតូឌ្រីម០១៩ ដោយឃើញឱកាសល្អជនសង្ស័ យទាំងនោះ បានលើម៉ូតូជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ចំណែកឯម្ចាស់ម៉ូតូរងរបួសត្រូវដៃស្រាល ។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍អូបែកក្អម តែមេប៉ុស្តិ៍ឆ្លើយថា មិនមែនដីសែនសុខ រួចដឹកជនរងគ្រោះមកចង្អុលបង្ហាញកន្លែងកើតហេតុគឺករណី ប្លន់នេះពិតជានៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ប្រាកដមែន ដោយព្រុំប្រទល់ជាប់គ្នា បន្ទាប់ មកមេប៉ុស្តិ៍អូបបែកក្អម បានទាក់ទងទៅសមត្ថកិច្ចពោធិ៍សែនជ័យមកដឹកជនរងគ្រោះយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ចោមចៅទី១វិញ ៕