ក្របួច​ជន សង្ស័យ​ម្នាក់ ក្រោយ​វាយ​ប្លន់ យក​ម៉ូតូ​នៅ​រង្វង់ មូល​ទួលគោក​

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ទាំង​ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ និង កម្ម​ភាព វាយ​ប្លន់​យក​ម៉ូតូ កាល​ពី​យប់មិញ នៅ​រង្វង់​មូល​ទួលគោក សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក ។​

​ការឃាត់ខ្លួន​ជនសង្ស័យ​រូបនេះ បានធ្វើ ឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤ នេះ ស្ថិតនៅ កន្លែងផ្ញើម៉ូតូ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ខណៈ ដែល​ជនសង្ស័យ​រូបនេះ ទៅ​យក​ម៉ូតូ ដែល​ជិះ ធ្វើ​សកម្មភាព​ផ្ញើទុក​នៅ​ទីនោះ ។​

​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បានឱ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៤ មាន​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ស្មាស់​មួយគ្រឿង ស្ថិត​នៅ​រង្វង់​មូល​អង់​តែ​ន​ទួលគោក រួចហើយ ជនសង្ស័យ ទាំង​ពីរ​នាក់ បាន​យក​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​មក​ផ្ញើទុក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ។​

​ក្រោយពី​ទទួលបាន​ពី​ករណី​វាយ​ប្លន់​យក​ម៉ូតូ​ខាងលើនេះ នគរបាល​ព្រហ្មទណ្ឌ​កម្រិត ស្រាល​បាន ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​របស់​ខ្លួន រហូត​ឈាន​ទៅដល់​ការឃាត់ខ្លួន​បាន ម្នាក់ ពេល​កំពុង​ទៅ យក​ម៉ូតូ​នៅ​មន្ទីរពេទ្យ កាល់ម៉ែ​ត ។​

​យ៉ាងណាក៏ដោយ មិនទាន់​មាន​ការបញ្ជាក់​ពី​អត្ដសញ្ញាណជន សង្ស័យ​រូប​នេះ​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន បាន​នឹង​កំពុង​នាំ​ខ្លួន​ទៅ​សួរនាំ​បន្ដទៀត នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ចាត់ការ​បន្ដ តាម​ផ្លូវច្បាប់ ខណៈ​ដែល បក្ខពួក​ម្នាក់​ទៀត បាន​នឹង​កំពុង​រត់គេចខ្លួន​។​
d14391

14392