បុរសចំណាស់ម្នាក់បើករថយន្តទាំងស្រវឹងស្រាបុកបារ៉ាសគោលដៅត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និង វាស់ជាតិអាកុល

ភ្នំពេញ៖ បុរសចំណាស់ម្នាក់បើករថយន្តទាំងស្រវឹងបុកបារ៉ាសប៉ូលីសតាំងពីមុខ រហូតដល់ក្រោយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២៣ និង ១៥នា ទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ ម៉ៅសេទុងទល់មុខម៉ុងឌីយ៉ាសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីសម្ថកិច្ចបានអោយដឹងថា មុនកើតហេតុដោយទទួលបទបញ្ជាពីថ្នាក់លើដឹកនាំដោយលោកអធិការរងលោក ជិន រតនះ បានដាក់គោលដៅរឹតបណ្តឹងច្បាប់ចរាចរណ៍ឆែកអាវុធជាតិផ្ទុះ និង វាស់ជាតិអាកុល ស្រាប់តែឃើញបុរសចំណាស់ម្នាក់បើករថយន្តម៉ាក ម៉ាឌ្រិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AP-6965 ក្នុងសមត្ថភាព ស្រវឹងក៏ហៅ អោយឈប់តែបុរសចំណាស់នោះមិនព្រមឈប់ក៏បន្តដំណើរទៅធ្វើអោយសមត្ថកិច្ចរត់ជាន់ជើងគ្នាទើបសម្ថកិច្ចដេញតាមទើបព្រមឈប់។

ក្នុងហេតុការណ៍នេះមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សទេ បន្ទាប់មកសមត្ថកិច្ចបានឲ្យបុរសចំណាស់នោះផ្លុំជាតិអាកុលបរិមាណចេញជាតិស្រវឹងចំនួន87ក្នុងមួយមីលីលីត្រខ្យល់ ភ្លាមៗនោះសម្ថកិច្ចក៏ឃាត់ខ្លួនតែម្តង ។ បច្ចុប្បន្នបុរសចំណាស់ត្រូវឃាត់ខ្លួននិង យករថយន្តទៅរក្សាទុកនៅអធិការខណ្ឌទួលគោក ទុកដោះស្រាយតាមនិតិវិធីច្បាប់៕