កម្លាំងចម្រុះខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យអ្នកបើកបររថយន្តដែលប្រើ ប្រាស់នូវសារធាតុញៀន ឃាត់មនុស្ស៤នាក់

ភ្នំពេញ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទៅលើអ្នកបើកបរស្វែងរកសារធាតុវានេះដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ នៅមុខវត្តចំប៉ា នៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

បើតាមសម្ដីលោកអភិបាលរងខណ្ឌច្បារអំពៅបានប្រាប់ឲ្យដឹងថា ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់មនុស្សជាច្រើននាក់ ហើយនៅក្នុងនោះយើងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តយកទៅពិនិត្យ ឃើញថាអ្នកបើកយន្តភាគច្រើនគឺសុទ្ធតែមានសារធាតុញៀន ដូច្នេះលោកបានដឹកនាំកម្លាំងចម្រុះដើម្បីត្រួតពិនិត្យនិងស្វែងរកសារធាតុញៀនដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។

លោកបានបន្តទៀតថាមិនត្រឹមតែត្រួតពិនិត្យនូវសារធាតុញៀននោះទេលោកបានឲ្យអ្នកបើកបររថយន្តធំដែលមានបិតស្គុតពណ៌ខ្មៅនៅលើកញ្ចក់ឬក៏បានវាងនននៅមុខកញ្ចក់លោកនឹងឲ្យបកចេញនឹងវាំងននចេញដើម្បីស្រួលងាយមើលទៅខាងមុខ បើសិនជាទុករបស់ទាំងនោះគឺបានមើលមិនឃើញទេ។

លោក ឡូ ភារម្យ អធិការរងខណ្ឌច្បារអំពៅទទួលផែនគ្រឿងញៀនប្រាប់អ្នកយកព័ត៌មានថា ក្នុងការត្រួតពិនិត្យឆែកបើអ្នកបើកបររថយន្តស្វែងរកនីវសារធាតុញៀន កម្លាំងសមត្ថកិច្ចឲ្យឃើញថា ឃាត់រថយន្តចំនួន៥៧គ្រឿង នឹងរកឃើញអ្នកបើកបររថយន្តដែល មានសារធាតុមានជាប់ក្នុងខ្លួន៤នាក់ ទី១~ឈ្មោះ ឆឺន រ៉ៃយ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភីមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ទី២~ឈ្មោះ គង់ ស្រាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិត្រែងត្រយឹង ខេត្តកំពុងស្ពឺ ។ ទី៣~ឈ្មោះ ថា ឡាយស្រេង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបើកបរ នៅឃ្លាំង ម្តុំវត្តអង្គតាមិញ ។
និងទី៤~ឈ្មោះ បួន មករា ភេទប្រុស អាយិ ៣៦ឆ្នាំ មុខរបរបើកបរ នៅបឹងជើងឯក ត្រូវឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋានខណ្ឌច្បារអំពៅ និង បញ្ជូនទៅមណ្ឌលកែប្រែ ដើម្បីបន្សាបគ្រឿងញៀន ចំណែករថយន្តត្រូវប្រគល់ឲ្យថៅកែក្រុមហ៊ុនវិញ ៕