ទីតាំងកាត់ត និង ដំឡេីងរថយន្តខុសបច្ចេកទេសមួយកន្លែងត្រូវសមត្ថកិច្ចបង្ក្រាប

ខេត្ដកណ្ដាល៖ សមត្ថកិច្ចចម្រុះបាន បង្ក្រាបទីតាំងកាត់ត និង ដំឡេីងរថយន្តខុសបច្ចេកទេសមួយកន្លែង និង ដកហូតវត្ថុតាងរថយន្តសេរីទំនើប៣គ្រឿង ស្ថិតនៅក្នុងភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី ។

ក្នុងប្រតិបត្តិការនេះដោយមានសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ដឹកនាំការិយាល័យនគរបាលប្រឆាំងបទល្មើ សសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយ កម្លាំងសាខាគយ និង រដ្ឋាករខេត្ដកណ្ដាល និង កម្លាំងអធិការដ្ឋាននគរបា លស្រុកមុខកំពូល ។

សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងកែច្នៃ ដំឡេីងរថយន្តគ្មានពន្ធ គ្មានច្បាប់អនុញ្ញាត ហើយចំពោះវត្ថុតាងរថយន្តទាំង៣គ្រឿង នេះ ត្រូវបានលោកព្រះរាជអាជ្ញារង សម្រេច ឲ្យយកទៅរក្សាទុក នៅស្នាក់ការ សាខាគយនិងរដ្ឋាករខេត្តកណ្ដាល ដើម្បីអនុវត្តតាមនីតិវិធី ចំណែកទីតាំងខាងលើ ត្រូវបិទជាបណ្ដោះអាសន្ន ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
-រថយន្តទេសចរណ៍ម៉ាកToyotaca mry Hybrid ពណ៌សចង្កូតឆ្វេង សេរីឆ្នាំ២០០៧ (រថយន្តកាត់ត)។
-រថយន្តទេសចរណ៍ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូតឆ្វេង សេរីឆ្នាំ ២០០៤(រថយន្តកាត់ត)។
-រថយន្តទេសចរណ៍ម៉ាកlexus NX200t ពណ៌ស ចង្កូតឆ្វេង ស៊េរីឆ្នាំ២០១៧(មិនមានឯកសារ)៕