កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងចុះឆែកឆេរទីតាំងសង្ស័យថា ផលិតឡេខុសច្បាប់មួយកន្លែងក្បែរគល់ស្ពានស្ទឹងមានជ័យ

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា នៅរសៀលថ្ងៃទី២៥ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ចុះឆែកឆេរទីតាំងសង្ស័យថា ផលិតឡេខុសច្បាប់មួយកន្លែងនៅចំណុចក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ ។

ក្នុងប្រតិបត្តិការនេះដឹកនាំនឹងសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញ កំពុងពិនិត្យ និងឆែក ឆេរ ទីតាំងស្ថិតនៅក្បែរស្ពានអាកាស ស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ (ព្រះមុនីរ៉េត) ផ្ទះគ្មានលេខ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕