នារីជនជាតិចិនម្នាក់ ធ្លាក់ពីលើអាគារខុនដូរស្លាប់ សមត្ថកិច្ចសង្ស័យករណី ឃាតកម្ម ឃាត់ខ្លួនមនុស្ស២នាក់


រាជធានីភ្នំពេញ ៖ នារីជាជនជាតិចិនម្នាក់ ត្រូវបានប្រទះឃើញធ្លាក់ចុះពីលើអាគារខុនដូរខ្ពស់មួយកន្លែង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលអោយស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង ០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

នារីជាជនជាតិចិនខាងលើមានវ័យស្រករជាង២០ឆ្នាំ ដោយក្នុងនោះគេពុំទាន់ដឹងថានាងបានធ្លាក់ពីលើជាន់ទីប៉ុន្មាននោះទេ ហើយក៏ពុំដឹងថា ផ្តើមចេញពីករណីអ្វីទើបបណ្តាលអោយនាងធ្លាក់ចុះមកក្រោមស្លាប់យ៉ាងដូច្នោះដែរ ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ដល់ កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ ភ្លាមៗ បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនាំ ។ ប៉ុន្តែក្នុងនោះគេនៅពុំទាន់ដឹងថា ករណីខាងលើនេះជាករណីអត្តឃាតលោតសម្លាប់ខ្លួនឬជាករណីឃាតកម្មនោះទេ ខណ: សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្រ ។ ហើយក្នុងនោះចំពោះ ជនជាតិចិន២នាក់ដែលសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួននោះ គេនៅពុំទាន់ដឹងថា ពួកគេអាចនឹងមានជាប់ពាក់ព័ន្ធអ្វីជាមួយការស្លាប់របស់នារីជនជាតិចិនខាងលើនោះឡើយរងចាំសមត្ថកិច្ចធ្វើការសាកសួរនាំជាបណ្តោះអាសន្នសិន ៕