នគរបាលខណ្ឌទួលគោក ភាគីម្ខាងបញ្ជូនមកតុលាការ ពាក់ព័ន្ធករណី ហិង្សាទៅវិញទៅ មក រវាងបងប្អូនបង្កើត២នាក់ និង សហការី TNM

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះនគរបាលខណ្ឌទួលគោក ភាគីម្ខាងបញ្ជូនមកតុលាការ ពាក់ព័ន្ធករណី ហិង្សាទៅវិញទៅមករវាងបងប្អូនបង្កើត២នាក់ និង សហការី TNM ។

របាយការណ៍ពីសមត្ថកិច្ចដដែល បង្ហាញថា ឈ្មោះ សែម ប៊ុណ្ណា សហការី TNM រង របួសបែកមាត់លើផ្ទៃមុខ និង ថ្ពាល់ខាងឆ្វេង ដោយសារឈ្មោះ អុល ភារិទ្ធ និង ឈ្មោះ អុល សំអាត វាយ ។ ចំណែកឈ្មោះ អុល ភារិទ្ធ រងរបួសលើ ក្បាលជង្គុងទាំងសងខាង ដោយសារឈ្មោះ សែម ប៊ុណ្ណា វាយតបវិញ ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០ ១៩ វេលាម៉ោងប្រមាណ១២និង ៤៥នាទីថ្ងៃត្រង់ នៅចំណុចមុខផ្ទះលេខ២៩១ ផ្លូវលេខ ២១៧ ក្រុមទី៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណី ហិង្សាទៅវិញទៅមក រវាងឈ្មោះ សែម ប៊ុណ្ណា ជាសហការីសារព័ត៌មាន TNM និង បងប្អូនបង្កើត២នាក់មានឈ្មោះ អុល ភារិទ្ធ និង ឈ្មោះ អុល សំអាត ។

ក្រោយកើតហេតុនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនតែភាគីម្ខាងប៉ុណ្ណោះ គឺ ឈ្មោះ អុល ភារិទ្ធ និង ឈ្មោះ អុល សំអាត បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឈ្មោះ សែម ប៊ុណ្ណា មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទេ ។ ទោះបីយ៉ាងណាពេលនេះសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ២នាក់ គឺ ឈ្មោះ អុល ភារិទ្ធ និង ឈ្មោះ អុល សំអាត ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ៕