លោក ឌី រ័ត្នខេមរុណ ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះ នៅលើផ្លូវជាតិលេខ២

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅវេលាយប់ម៉ោង ២០និង ០០ នាទីយប់ ថ្ងៃ​ សៅរ៍ ១៣កើត ខែ​ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និង ឆែកអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចរង្វង់មូល ព្រះនរាយណ៍ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ក្នុងនោះមានសមាសភាពចូលរួមសរុប ៥៨ នាក់ រួមមាន ៖ កម្លាំងអធិការនគរបាលខណ្ឌចំនួន ២៥ នាក់ , កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ០៨ នាក់, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ២៥ នាក់ ។

ជាលទ្ធផលក្នុងការត្រួតពិនិត្យដូចជា៖ បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៥៩ គ្រឿង​​ ,ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ១៦២ គ្រឿង​ ​​ ,រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខ្មៅ ចំនួន ៥ គ្រឿង ,ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ គ្មាន ,ម៉ូតូ​អត់​​មួក​ អត់​កញ្ចក់​ដែលត្រូវផាកពិន័យចំនួន​ ៥៦ គ្រឿង​ ,អាវុធជាតិផ្ទុះឆ្លងកាត់​ម៉ាក CF 98 ចំនួន ១ដើម មានច្បាប់ប្រើប្រាស់ត្រឹមត្រូវ , សារធាតុញៀនឆ្លងកាត់​ គ្មាន ។ ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង ២៣ និង ០០ នាថ្ងៃខែឆ្នាំដដែល ៕