អាជ្ញាធរខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់ឃាត់រថយន្ត០៥គ្រឿង និង ផាសអាប់២០គ្រឿង , អាជ្ញាធរស្នើរឲ្យដល់ពលរដ្ឋជួយសហការ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ បានចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ សន្ដិសុខ របៀបរៀបរយសាធារណៈនៅតាមបណ្ដោយ វិថីព្រះសុីសុវតិ្ដ ផ្លូវលេខ១០៨ ផ្លូវលេខ១១៨ ផ្លូវលេខ១៣ ផ្លូវលេខ១១០ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។

ក្នុងប្រតិបត្ដិការចុះរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះដោយមានការចង្អុលបង្ហាញរបស់ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក្រោមការដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក ជឹម សុទ្ឋី តំណាងក្រុមប្រឹក្សារខណ្ឌលោក ជួន ចិត្រ អធិការរងខណ្ឌ លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ។

ជាលទ្ធផលអាជ្ញាធរបានឃាត់រថយន្តចំនួន ០៥គ្រឿង និង ផាសអាប់ ចំនួន២០គ្រឿង បានបញ្ជូនយកមករក្សាទុកដើម្បីធ្វើការអប់រំណែនាំតាមក្រោយនៅរដ្ឋបាលខណ្ឌដូនពេញ ៕