ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ថ្នាំញៀន

ខេត្ត​កណ្តាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច​នៅក្នុង​ខ្លួន​របស់​គេ កាលពី​វេលា​ម៉ោង ២៣​និង​៣០​នាទី​យប់ ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ស្លាប​តា​ឱន ឃុំ​គគីរ ស្រុក​កៀនស្វាយ ។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នេះ ឈ្មោះ ហេង ស៊ីណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ដំបូង​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គគីរ​បាន​ចេញ​ល្បាត ក្នុង​ភូមិ​សា​ស្រ​របស់ខ្លួន ដោយ​បាន​ឃើញ​ជនសង្ស័យ កំពង់​អង្គុយ​ផឹកស្រា​ជា​មួយ​មិត្តភ័ក្ត នៅ​ចញ្ចើមផ្លូវ​លំ​ក្នុង​ភូមិសាស្រ​ខាងលើ មាន​ការសង្ស័យ ក៏​ឃាត់​នឹង​ឆែកឆេរ ឃើញ​មាន​សារធាតុ​ញៀន​ចំនួន​បី​កញ្ចប់​តូច ក្នុង​កញ្ចប់​បារី​ហ្វីន​។

​បន្ទាប់ពី​ឃើញ​វត្ថុតាង​ជាក់ស្ដែង កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ បាន​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​៕

IMG-20141007-WA0006

IMG-20141007-WA0011

IMG-20141007-WA0042

IMG-20141007-WA0043