រថយន្តកុងតឺន័របើកបុកម៉ូតូកិនស្លាប់បុរសម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងអាណោចអធ៌មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះកំពុងជិះម៉ូតូមួយគ្រឿងត្រូវរថយន្តកុងតឺន័របើកបត់ឆ្លងផ្លូវទៅបុកនិងកិនពេញទំហឹង។រួចព្យាយាមបើករត់គេចខ្លួនបាត់ស្រម៉ោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩ស្ថិតនៅចំណុចស្ពានដែកចំការដូង តាមបណ្តោយផ្លូវ ២១៧កែងនិងផ្លូវ ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះនិងអ្នករបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកតាមវណ្តោយផ្លូវt ២១៧ទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងទៅផ្លូវ ៣៧១ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1D-2312ជិះដោយបុរសពីរនាក់បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងពេញទំហឹងរួចកិនបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគា៌ភ្លាមៗ។រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ។បាទព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្នទុករងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕