លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៩-២០២០ វិទ្យាល័យព្រះស៊ីសុវត្ថិ

ភ្នំពេញ​៖​ នៅថ្ងៃសុក្រ៥កើត ខែកត្តិក ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០ នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០១៩ ២០២០ នៅបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ ។

ក្នុងពិធីបើកបវេសនកាលថ្មីនេះ លោក អភិបាល បានធ្វើការផ្សព្វផ្សាយនូវសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាឆ្នាំសិក្សាថ្មី ២០១៩-២០២០ នឹងបានផ្ដាំផ្ញើដល់បងប្អូនសិស្សានុសិស្សទាំងអស់ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និង និងកុំជឿតាមការញុះញង់ផ្សេងៗ ដែលបង្ករអោយប៉ះពាល់ដល់កាសិក្សារនាពេលបច្ចុប្បន្នផងដែរ ៕