តុលាការសម្រេចឃុំខ្លួនជនដៃដល់បាញ់សម្លាប់បងថ្លៃ ដាក់ពន្ធនាគារបណ្ដោះអាសន្ន


ភ្នំពេញ៖ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ម្សិល មិញ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំនាំខ្លួនជនដៃដល់បាញ់សម្លាប់បង ថ្លៃខ្លួនឯង នៅខណ្ឌទួលគោក ដាក់ពន្ធនាគារបណ្ដោះអាសន្នរង់ចាំជំនុំជម្រះទោសតាមច្បាប់។

លោក សេង ហៀង តំណាងអយ្យការបាន សម្រេចចោទប្រកាន់លើជននេះ ពីបទ «ឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តលើបងថ្លៃឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យពងទឹក។

សូមជម្រាបថា នគរបាលព្រហ្មទណ្ឌខណ្ឌ ទួលគោក នៅព្រឹកថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនជនដៃដល់ដែលបាញ់សម្លាប់បងថ្លៃខ្លួន ឯង នៅខណ្ឌទួលគោក ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិបិធី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកឯជនរងគ្រោះឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សូមរំលឹកថា ករណីឃាតកម្មជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់បងថ្លៃខ្លួនរួចហើយ ជនដៃដល់បានជិះម៉ូតូទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ ចូលសារភាពនៅចំពោះសមត្ថកិច្ចដោយអះអាងថា មូលហេតុដែលខ្លួនបាញ់បងថ្លៃបែបនេះ ព្រោះមានគំនុំពាក្យសម្តីជាង ១០ឆ្នាំមកហើយ និងមានសម្ពាធពីខាងគ្រួសារ ។ ហើយខ្ញុំហៅគាត់ហូបស្រាបៀរមួយកំប៉ុងទៅខ្ញុំថា ខ្ញុំលើកលែងឲ្យគាត់ ប៉ុន្ដែគាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត»៕