ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រីជាអគ្គនាយកអគ្គិសនីបានដង្ហែអង្គកឋិនទានទៅ វត្ដសុវណ្ណមយូរា ហៅ វក ឆ្ងាយ

ភ្នំពេញ៖ នៅថ្ងៃច័ន្ទទី១ រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូ អមនាយករដ្ឋមន្ដ្រីជាអគ្គនាយកអគ្គិសនី រួមទាំងនាយោជិកអគ្គិសនីទាំងអស់គ្នា បានដង្ហែអង្គកឋិនទៅ វត្ដសុវណ្ណមយ្យរា ហៅ វក ឆ្ងាយ ដែលស្ថិតនៅក្នុងភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្ដពោធិសាត់ ។

ការដង្ហែអង្គកឋិនទាននេះ ឯកឧត្ដមរដ្ឋមន្ដ្រីមានប្រសាសន៍ថា អង្គកឋិនទាននឹងត្រូវសូត្រមន្ដនៅទីស្នាក់ការកណ្ដាល(វត្ដភ្នំ) ហើយប្រមូលបច្ច័យបានបានជាង ១៣ ម៉ឺនដុល្លារសម្រាប់ចំណាយលើ បបរ និងសម្ភារៈផ្សេងៗ អស់ជាង២ ម៉ឺនដុល្លារឯកឧត្ដមរួមក្រុមគ្រួសារជាអ្នកទទួលខុសត្រូវទាំងស្រុង ។

ក្នុងនាមឯកឧត្ដមជាប្រធានក្រុមការងារបស់គណបក្សប្រជាជនកម្ពុជា បានចុះជួយដល់ស្រុក ក្រគរ និង ស្រុកកណ្ដៀង មានវត្ដចំនួន ៦៨ វត្ដស្រុកក្រគរមាន ៤៦ វត្ដ ស្រុកកណ្ដៀងមានចំនួន២២ វត្ដ ហើយត្រូវបានបែងចែកគ្រាប់វត្ដ ថ្វីបើមិនបានដង្ហែចូលក៏ដោយ ប៉ុន្ដែសម្រាប់វត្ដ សុវណ្ណមយូរា នេះបានប្រគេនបច្ច័យចំនួន ២១០០០ ដុល្លារ វត្ដកោះជុំបានប្រគេនបច្ច័យចំនួន៨០០០ ដុល្លារ និងវត្ដទួលម្កាក់ប្រគេនបច្ច័យចំនួន ៨០០ ដុល្លារ ចំពោះវត្ដផ្សេងៗត្រូវបានប្រគេនបច្ច័យចំនួន១០០០និង ១៥០០ ក្នុងស្រុកក្រគរ ។

បន្ទាប់ពីដង្ហែអង្គកឋិនទានហើយនោះ នៅព្រឹកថ្ងៃដដែលឯកឧត្ដមបានអញ្ចើញ ឯកឧត្ដមអគ្គរដ្ឋទូតចិន ដើម្បីសម្ភោធផ្លូវលំក្រាលកៅស៊ូប្រវែងជិត៧គីឡូម៉ែត្រ ជាម្ចាស់អំណោយដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់តទៅ ៕