ស្ដ្រីម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះធុងហ្គាស់នៅចំនុចទល់មុខសាលាចិន​ ក្រុងប៉ោយប៉ែត

ប៉ោយប៉ែត​ ៖​ ផ្ទុះហ្គាសឆេះដេប៉ូហ្គាស​ដែលនៅជាប់ៗគ្នា​យ៉ាងសន្ធោសន្ធៅ​ អណ្ដាតភ្លើង​កប់ពពក​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​ និងសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងកំពុងចុះអន្តរាគមន៍ភ្លាមៗផងដែរ​ ​។

ហេតុការណ៍អគ្គិភ័យខាងលេីនេះ បានកេីតឡេីង​នៅវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ មានករណីផ្ទុះធុងហ្គាស់យ៉ាងសន្ធោសន្ធៅ នៅចំនុចមុខសាលារៀនចិន ម៉េង ហួរ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ភូមិគីឡីម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល និងរលត់ទៅវិញនៅវេលាម៉ោង១២:៤០នាទីរំលង អាធ្រាត្រ ដោយប្រើប្រាស់រថយន្តទឹកអស់ជាច្រើនឡាន បណ្តាលអោយឆេះតូបលក់ដូរនៅចិញ្ចើមផ្លូវ(តូបលក់ដូរលើចំណីផ្លូវ) អស់ចំនួន១២ខ្នង រថយន្ត២គ្រឿង (ម៉ាកកាមរីឆ្លាម១គ្រឿង និងម៉ាកធុនត្រា១គ្រឿង) និងស្លាប់មនុស្ស១នាក់ ភេទស្រី (មិនទាន់ស្គាល់អត្តសញ្ញាណ) ។

មូលហេតុនៃការផ្ទុះ បណ្តាលមកពី រថយន្តកាមរីឆ្លាម បុកម៉ូតូកង់បី រួចបុកម៉ូតូកង់បី១ទៀត ជ្រុលចង្កូត ទៅបុកធុងហ្គាសដែលដាក់លក់ដូរនៅចិញ្ចើមផ្លូវជាតិ បណ្តាលអោយផ្ទុះឆេះតែម្តង ៕