ក្មេងស្រីរងគ្រោះ ឈ្មោះ ថូ រដ្ឋា ភេទស្រី អាយុ១២ឆ្នាំ ជាសិស្សសាលា រស់នៅភូមិឃុំកើតហេតុ ។ ចំណែកអ្នកបើក បររថយន្តកែឆ្នៃបង្ក ដោយឈ្មោះ កឺប សារ: ភេទ ប្រុស អាយុ២៥ឆ្នាំ នៅភូមិ ព្រៃតាពូង ឃុំកញ្ចំ ស្រុកពារាំង ។

មុនពេលកើតហេតុ គេឃើញរថយន្តកែឆ្នៃ១គ្រឿង ពណ៌ ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កឺប សារ: ធ្វើដំណើរនៅលើផ្លូវលំក្រាលក្រួសក្រហម ពីត្បូងទៅជើង។ លុះដល់ចំណុចកើតហេតុ រថយន្តបានទៅកៀរដៃកង់ជនរងគ្រោះ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលកង់ចូលក្រោមរថយន្ត ហើយកិនពីលើជនរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និង វាស់ វែងជាក់ស្តែង និងបានប្រគល់សពក្មេងស្រីរងគញរោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបរបង្ក និងវត្ថុតាង សមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីចាត់ការតាមនីតិវិធី ៕