តុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោស កញ្ញា យិន ម៉ាណា បើករថយន្តបុកនិស្សិតស្លាប់ដាក់ពន្ធនាគារចំនួន១ឆ្នាំអនុវត្ដន៍ទោសត្រឹម២ខែ

ភ្នំពេញ៖  លោក  អ៊ុក  សុវណ្ណរិទ្ធ ប្រធានក្រុុមប្រឹក្សាជំនុំ ជម្រះ នៃសាលាដំបូងរាធានីភ្នំពេញភ្នំពេញ នៅរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៩នេះ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំប៉ុន្តែទោសនេះត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែ ក្នុងសំណុំរឿង  កញ្ញា យិន  ម៉ាណា  ដែលបើករថ យន្តRange Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់ 

សូមជម្រាបជូនថា  បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយឈ្មោះ  យិន ម៉ាណា  បានបើករថយន្តម៉ាក Ran ge Rover ព័ណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AF-7777 បុកជនរងគ្រោះឈ្មោះឌុំ  រីដា ស្លាប់  កាលពីថ្ងៃទី២៦ ខែ មីនា  ឆ្នាំ២០១៩  លោក  យិន  ហ្គិច  ជាឪពុកជនបង្កបានព្យាយាមដោះស្រាយ  និង   ទទួលខុសត្រូវដោយបានចូល បុណ្យសពជនរងគ្រោះចំនួន៥០០០ដុល្លារ  លុះនៅថ្ងៃទី០៣ ខែមេសាឆ្នាំ២០១៩  គ្រួសារជនជាប់ចោទបានផ្តល់សំណងដល់គ្រួសារជនរងគ្រោះតាមរយៈមេធាវីចំនួន៧ម៉ឺនដុល្លារបន្ថែមទៀត ។

គួររំឮកថាលោកប៊ុនធីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០១៩ចេញដីកាឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះយិនម៉ាណាជាបណ្តោះ អាស ន្ននៅពន្ធនាគាររាជធានីភ្នំពេញ(PJ)