បុរសចិត្តខ្លាំង! ទាញដបសាំងដុតខ្លួនឯងបណ្តាលឲ្យរងគ្រោះរបួសធ្ងន់

ខេត្ដបាត់ដំបង៖ បុរសម្នាក់បានចាក់សាំងដុតខ្លួន បម្រុងធ្វើអត្តឃាតខ្លួនឯងដោយមិនដឹងមូលហេតុ ហេតុការណ៍កើតឡើងកាលពី
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ និង ៥០នាទីរសៀល
នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។

ប្រភពឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ធ្វើដំណើរដោយថ្មើរជើង មកទិញដែកនៅតូបលក់ឥវ៉ាន ដែលមានឈ្មោះ ផន ផាន ភេទ ប្រុស អាយុ ៣៣ឆ្នាំ នៅចំណុចខាងលើ រួចទាញយកដបសាំងរបស់ឈ្មោះ ផន ផាន ចំនួន ១ដបដែលដាក់លក់នៅមុខតូប យកទៅចាក់ដុតខ្លួនឯងនៅលើថ្នល់ជាតិ បណ្តាលឲ្យរងរបួសធ្ងន់។

បន្ទាប់ពីឃើញបែបនេះហើយ ឈ្មោះ ផន ផាន បានចូលទៅជួយសង្គ្រោះពន្លត់ភ្លើង បណ្តាលឲ្យភ្លើងឆេះដៃទាំងពីរ រងរបួសស្រាល។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនទៅមណ្ឌលសុខភាពត្រាងដើម្បីព្យាបាល៕