សកម្មជន កម្ពុជា​ក្រោម បន្ដ​ការជួបជុំ​មុខ ស្ថានទូត​វៀតណាម​ម្តងទៀត

ភ្នំពេញ ៖ ព្រះសង្ឃ និង​សកម្មជន សហគមន៍​ខ្មែរ​កម្ពុជា ក្រោម​បាន​បន្ដ​ការ ប្រមូលផ្ដុំ​តវ៉ា​ទៀត​នា​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៤ មុខ​ស្ថានទូត​វៀតណាម ដើម្បី​ទាមទារ​ឱ្យ មន្ដ្រី​ស្ថានទូត ចេញ​មក​សុំ​ទោស និង​បក ស្រាយ​ឡើងវិញ ពី​ពាក្យ​សំដី​របស់​ខ្លួន ចំពោះ បញ្ហា​ប្រវត្ដិសាស្ដ្រ ទឹកដី​កម្ពុជា​ក្រោម ។​

​ផ្ដើម​ជួប​ជុំនោះ គេ​សង្កេតឃើញ​ក្រុម​សកម្ម ជន​និង​ព្រះសង្ឃ មាន​ប្រមាណ​៣០​នាក់ ប៉ុណ្ណោះ ប៉ុន្ដែ​រហូតមកដល់​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ ចំនួន អ្នក​តវ៉ា បាន​កើនឡើង​ប្រហែល​១០០​នាក់ ។​

​យោងតាម​សេចក្ដីរាយការណ៍​ពី​សមត្ថ កិច្ច ដែល​យាម​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់ នៅក្បែរ​ស្ថានទូត វៀត ណា​ម បានឱ្យដឹងថា ក្រុម​សកម្មជន​និង​ព្រះសង្ឃ ដែល​កើនឡើង ប្រមាណ​១០០​នាក់​នោះ បាន​នឹង​កំពុង ត្រៀម​ដុត​ទង់ជាតិ​វៀតណាម ដូច​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​រយៈពេល​២​ថ្ងៃ មកនេះ ។​

​យ៉ាងណាក៏ដោយ សម្រាប់​ការប្រមូលផ្ដុំ តវ៉ា​នៅ​ថ្ងៃទី​៣​នេះ ពុំ​មាន​អ្វី​កើត​ឡើង​នាំ​ឱ្យ ស្ថានភាព​តានតឹង​រវាង​ក្រុម​តវ៉ា និង​កម្លាំង សមត្ថកិច្ច​នោះ​ឡើយ ។​
HO-0157

HO-0158

HO-0167