វីវហើយ! នគរបាលនឹងឃាត់ យានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដែលគ្មានស្លាកលេខ ឬ ពាក់ស្លាកលេខមិនប្រក្រតី ធ្វើចរាចរណ៍តាមដងផ្លូវ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបង្ហាញនៅថ្ងៃទី១១ ខែតុលាឆ្នាំ២០១៩នេះថា « ដោយទទួលបានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទួលាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ ។

ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការណ៍គោរពច្បាប់ដោយយកយានយន្តទៅធ្វេីស្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា និងជៀសផុតពីការផាកពិន័យ » ។ 

សូមជម្រាបថា កន្លងមករហូតមកទល់បច្ចុប្បន្ន ក៏គេសង្កេតឃើញថា មានរថយន្តដឹកនិងរថយន្តដឹកខ្សាច់ បានចរាចរនៅរាជធានីភ្នំពេញ មួយចំនួនពុំមានស្លាកលេខ ឬមានពីមុខអត់ពីក្រោយ ឬមានពីក្រោយអត់ខាងមុខ ឬបំពាក់ស្លាកលេខក្លែងក្លាយតែម្ដងក៏មាន ។ពេលខ្លះបានបង្កគ្រោះថ្នាក់ចរាចរបុកពលរដ្ឋស្លាប់ រួចជិះគេចបាត់ រកចាប់មិនបាន ៕