គ្រាន់តែជិះម៉ូតូ​វ៉ាជែងក្លាយជាហឹង្សារវាយគ្នារបួសប្តីប្រពន្ធ២នាក់

ភ្នំពេញ៖​ បុរសស្ត្រី២នាក់ប្តីប្រពន្ធនិងកូនតូច​ម្នាក់​ ជិះម៉ូតូមួយគ្រឿងខឹងបុរសម្នាក់ជិះម៉ូតូវ៉ាជែង​ បានប្រើសម្តីមិនសមរម្យកើតជាជម្លោះក្លាយជា​ ហឹង្សា​ ត្រូវបុរស២នាក់​ទៀតដែលជាបក្ខពួក​អ្នកជិះម៉ូតូវ៉ា​នោះ​ ជិះម៉ូតូមកដល់ពី​ក្រោយ​ វាយគ្នាផ្អើលពេញផ្លូវ​ បណ្ដាលឲ្យ​បុរស​ស្ត្រី២នាក់​ប្តីប្រពន្ធរងរបួស​ ភ្លាមៗ​សមត្ថកិច្ច​ ចាប់ឃាត់ខ្លួនបានបុរស​ម្នាក់​ ចំណែក​២នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង១និង៣០ នាទី​រំលងធ្រាត្រចូលថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវ២៧១កែងនិងផ្លូវ១៦០​ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

បើតាមការៀបរាប់របស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់និងប្តីរួមទាំង​កូនតូចម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក​និច​ មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1GM-3555​ តាមបណ្តោយផ្លូវ​២៧១​ទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុក៍មានបុរសម្នាក់ជិះមួយគ្រឿងម៉ាក​ហុងដា​ ឌ្រីមឆ្នាំ២០១៣ពណ៌ខ្មៅពាក់​ស្លាក​លេខត្បូឃ្មុំ1A-2420​ ជិះមកពីក្រោយបានស្រែកថា​ មិចបានឯងជិះវ៉ាម៉ូតូអញតើឯងមាន​បំណងអ្វី​ ធ្វើអោយគូរជម្លោះ​ ប្រើសម្តីដាក់គ្នាទៅវិញទៅ​មក​ ស្រាប់តែលិចមុខជនដៃដល់ពីរ​នាក់ជិះម៉ូតូពីរគ្រឿងមិនចាំស្លាកលេខ​ដល់ដែលជាបក្ខពួកបុរស​ បុរសជិះម៉ូតូវ៉ា​ នោះបានមកឈប់​ រួចបានចុះវាយរូបគាត់និងប្តីទាំងពីរ​នាក់និងបានតដៃគ្នាទៅ វិញទៅមកធ្វើឲ្យរូបគាត់និងប្ដីរងបួសប៉ោងផ្ងាស ​។

ចំណែកប្តីគាត់បែក​ក្បាលធ្វើឲ្យផ្អើលឆោឡោពេញដងផ្លូវ។ភ្លាមៗនោះជនដៃ ដល់២នាក់បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ នៅសល់​ បក្ខ​ពួកម្នាក់បានជិះម៉ូតូទៅបុកម៉ូតូកង់បីបណ្តាលដួលត្រូវប្រជាពល រដ្ឋចាប់បានប្រគល់សមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានយក​ម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២បណ្តោះអាសន្នរងចាំភាគី​ទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមផ្លូវច្បាប់៕