អាជ្ញាធរខណ្ឌសែនសុខចុះផ្អាកសំណង់របស់លោកPM ផ្កាយ១ម្នាក់ ពាក់ព័ន្ធ ករណីរំលោភយកព្រំដី

ភ្នំពេញ៖  អាជ្ញាធរខណ្ឌសែនសុខបានសម្រេច ចុះផ្អាកសំណង់របស់លោកឧត្តមសេនីយ៍ត្រី មាស ដូណារ៉ា  ជាបណ្តោះអាសន្នបន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋជិតខាងពាក់ព័ន្ធករណី  រំលោភយកព្រំដី  ។ ការចុះផ្អាកសំណង់របស់លោកឧត្តមសេនីយ៍ត្រីមាស ដូណារ៉ា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនៅតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ  រាជធានីភ្នំពេញ  

អាជ្ញាធរខណ្ឌសែនសុខបានប្រាប់ក្រុមអ្នកសារព័ត៌មានថាបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋជិតខាងនិងចុះទៅពិនិត្យឃើញថា  លោកឧត្តមសេនីយ៍ត្រី មាស ដូណារ៉ា ពិត ជាបានសាងសង់សំណង់លើសពីអ្វីដែលលោកបានស្នើសុំទៅអាជ្ញាធរ និង បានសាងសង់ ប៉ះពាល់ដល់ព្រំដីអ្នកជិត ខាង  ដូច្នេះអាជ្ញាធរបានសម្រេចចេញលិខិតផ្អាកសំណង់ខាងលើជាបណ្តោះអាសន្នដោយរង់ចាំការដោះស្រាយគ្នាសិន ។

ពាក់ព័ន្ធករណីនេះភ្នាក់ងារ  ដំណឹងយប់មិញ ពុំទាន់អាចសុំការបំភ្លឺ ពីលោកឧត្តមសេនីយ៍ត្រី  មាស  ដូណារ៉ា  នៅ ឡើយទេ ភ្នាក់ងារយើងរង់ចាំការបំភ្លឺ គ្រប់ពេល ៕