ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេចព្យាយាមរត់គេចតែត្រូវកម្លាំងខណ្ឌដង្កោដេញចាប់បានភ្លាមៗ

ភ្នំពេញៈជនសង្ស័យពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ ដង្កោក្របួចបានភ្លាមៗ  ក្រោយពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចកាលពីវេលាម៉ោង៣ នឹង០០នាទីថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ទីតាំងដែលពួក គេធ្វើសកម្មភាពស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់សង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំងពីរនាក់ខាងលើទី១ឈ្មោះហេងណាងភេទប្រុសអាយុ២៣ឆ្នាំ  ,​ ទី២ឈ្មោះម៉នតារា​ ​ ភេទប្រុសអាយុ២៣ឆ្នាំអ្នកទាំងពីរស្នាក់នៅសង្កាត់ចោមចៅទី១ខណ្ឌពោធិសែនជ័យចំណែកជនរងគ្រោះឈ្មោះសុខសុភ័ក្រភេទស្រីអាយុ១៨ឆ្នាំ​ ,​

សមត្ថកិច្ចបន្តថាដំបូងឡើយជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីត្បូងទៅជើងខណៈដល់ចំណុចកើតហេតុ ដោយឃើញឱកាសល្អពួកគេក៏បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់កំពុងជិះម៉ូតូបានស ម្រេចហើយព្យាយាមជិះគេចខ្លួនប៉ុន្តែពេលនោះជនរង គ្រោះបានដេញតាមហើយស្រែកថា  ចោរៗក៏ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោកំពុងជិះម៉ូតូល្បាតឃើញក៏ដេញចាប់រហូតដល់ជនសង្ស័យទាំងពីរនាក់ផ្តួលម៉ូតូចោលរត់ចូលវាល់ស្រែប៉ុន្តែទោះបីជាយ៉ាងណាកម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋឡោមព័ទ្ធចាប់បានទាំងពីរនាក់យកមកកាន់ស្នាក់ការប៉ុស្តិរដ្ឋបាលពងទឹកដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីរធ្វើការសាកសួររួចសមត្ថកិច្ចខណ្ឌដង្កោបាន សម្រេចប្រគល់ជនសង្ស័យទាំងពីរនាក់នេះទៅអោយសមត្ថកិច្ចខណ្ឌពោធិសែនជ័យចាត់ការទៅតាមនីតិវធីច្បាប់ព្រោះការកំណត់ទីតាំងដែលជនសង្ស័យធ្វើសកម្ម ភាពឆក់ទូរសព្ទដៃគឺស្ថិតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ៕