ជិះម៉ូតូទៅបុកគូថរថយន្តស៊ីទែនដឹកស៊ីម៉ងត៍​ចតស្ងៀមបាក់កស្លាប់

ភ្នំពេញ​ ៖​ យុវជនម្នាក់​បេីកម៉ូតូ Beat មួយគ្រឿង​ ក្នុងល្បឿនយ៉ាងលឿន​ បានជ្រុលទៅបុកផ្ទប់ពីក្រោយ​រថយន្តស៊ីទែន​ធុនធំមួយគ្រឿង​ ដឹកមេស៊ីម៉ងត៍ ដែលចតស្ងៀមចោល​អែបចិញ្ចេីមផ្លូវ​ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត​ភ្លាមៗ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលេីនេះ​ បានកេីតឡេីងនៅវេលាម៉ោង០២និង ៥០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩នេះ​ នៅចំណុចជិត​ជញ្ជីងថ្លឹង​រថយន្ត​ លេីផ្លូវជាតិលេខ១​ ភូមិតាព្រហ្ម​ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឳ្យដឹងថា​ នៅមុនពេលកេីតហេតុ គេបានឃេីញរថយន្តប្រភេទសណ្ដោងកុងតឺន័រមួយគ្រឿង ម៉ាក ISUZU​ ក្បាលពណ៍​កាប់ស្តាំង ពាក់ស្លាកលេខ​ព្រះសីហនុ​ 3A-2568 សណ្ដោងស៊ីទែន​មេស៊ីម៉ងត៍​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចទៅកេីត​ បានមកឈប់​អែបចិញ្ចេីមផ្លូវ​នៅចំណុចកេីតហេតុ ដោយមិនបានដាក់សញ្ញា​សម្គាល់ ឬចំណាំងភ្លេីងអ្វីនោះទេ​ ស្រាប់តែជនរងគ្រោះជិះម៉ូតូមួយគ្រឿង​ ម៉ាក​ហុងដាប៉ិត​ (Honda Beat) ពណ៌ខ្មៅលាយខៀវ ពាក់ស្លាកលេខកណ្ដាល1AB-3870 បានធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចមកកេីត​ស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន​ មិនប្រយ័ត្ន និងទំនងជាមេីលមិនឃេីញ ក៏ជ្រុលទៅបុកផ្ទប់ចំកាងដែកខាងក្រោយ​ បណ្តាលអោយបែកមួកការពារ​របូតចេញពីក្បាលរបស់គាត់ បាក់កស្លាប់តែម្តង ចំណែកឯតៃកុងរថយន្តដែលដេកក្បែរនោះ​ មើលសភាពមិនស្រួល​ ក៏បានរត់គេចខ្លួនបាត់​ពីកន្លែងកើតហេតុ​ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ​និងអ្នកដំណេីរឆ្លងកាត់​នោះ​ ចោមរោមមើល​ និងរាយការណ៍ប្រាប់​សមត្ថកិច្ចមូលដ្ឋាន​ ចុះមកពិនិត្យមេីល​ភ្លាមៗ​ដែរ​ តែអកុសជនរងគ្រោះត្រូវបានស្លាប់បាត់បង់ជីវិត។

ក្រោយពេលកេីតហេតុសម្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជេីងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយតាម ច្បាប់ ចំណែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ច​អោយរថយន្ត​ដឹកសព​ ដឹកយកទៅតម្កល់នៅវត្ត​ ដេីម្បីស្វែងរក​សាច់ញាតិ​ មកទទួល​យកទៅធ្វេីបុណ្យតាមប្រពៃណី ៕