បុរសជាមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ធ្លាយពោះវៀនស្លាប់មួយរំពេចដោយសាររថយន្ដបុក

ភ្នំពេញ៖   បុរសជាមន្ត្រីយោធាចូលនិវត្តន៍ម្នាក់បានធ្លាយពោះវៀនស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌ បន្ទាប់ ពីមានមានបុរសម្នាក់បើករថយន្តហុីយ៉ាន់ដាយATO Z មួយគ្រឿងបុកម៉ូតូឌ្រីមសង់០១៩ពេញទំហឹងបណ្តាលឲ្យខ្ទាតជិត១០ម៉ែត្រ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០នាទីយប់ថ្ងៃទី១៥  ខែឧសភា  ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ភូមិធំ សង្កាត់ពញាពន់  ខណ្ឌព្រែកព្នៅ។

ជនរងគ្រោះមានឈ្មោះសុខប៊ុនធឿនហៅបឿភេទប្រុសអាយុ៥៦ឆ្នាំ  មុខរបរ មន្ត្រីយោធាចូលនិវត្តន៍មានស្រុកកំ ណើត ភូមិថ្នល់បន្ទាយសង្កាត់ពន់សាំង  ខណ្ឌព្រែកភ្នៅ

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា  មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយATOZ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2Z-1435ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ២០១៩ពណ៌ខ្មៅពាក់ភ្នំពេញ1HK- 2998 បើកបរដោយបុរសជាជនរងគ្រោះបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹងបណ្តាលឲ្យរងគ្រោះខ្ទាតជិត១០ម៉ែត្រស្លាប់និងកន្លែងភ្លាមៗ  បន្ទាប់រថយន្តបង្កបម្រុងបើករត់គេចខ្លួនតែដោយសារថយន្តបង្កខ្ទេចផ្នែកមុខខាងឆ្វេងយ៉ាងដំណំទៅ មុខលេងរួច    ចំណែកម្ចាស់ររថយន្តបង្កឃើញសភាពមិនស្រួលរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្តបង្កនៅនិងកន្លែងបន្ទាប់ប្រជាពលរដ្ឋបានរាយការ ណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយ ឡែក សពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី