ខ្ងាំងនោះខ្លាំង! ដុតកង់ឡានឆាបឆេះសន្ធោសន្ធៅគេចុះទៅ​ឃាត់ស្រែកគំរាមដុតផ្ទះគេ

ភ្នំពេញ៖ បុរសម្នាក់បានប្រមូលកង់ឡានជាច្រើនមកគរដុតចោលនៅក្រោមខ្សែភ្លើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋក្បែរខាងចុះមកគាត់បែរជាគំរាមដុតផ្ទះអ្នកឃាត់ចោលទៀតដោយហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១នឹង២០នាទីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ស្ថិត នៅផ្លូវបេតុងភូមិទួលពង្រសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពញ

ប្រជាពលរដ្ឋដែលរងនៅការគំរាមដុតផ្ទះពីសំណាក់បុរសខាងលើបានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មាននឹងសមត្ថ កិច្ចថា​  ដំបូងឡើយគាត់បានឃើញបុរសម្នាក់បានប្រមូលកង់ឡានជាច្រើនកង់មកគរនៅចំណុចក្បែរប្រឡាយទឹកនៅក្រោមខ្សែភ្លើងនឹងខ្សែកាបហើយមួយសន្ទុះក៏ដុតបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅធ្វើអោ យរូបគាត់ភ័យខ្លាចឆាបឆេះដល់ខ្សែភ្លើងហើយរាលដាលដល់ផ្ទះគាត់ផងនោះ​​ ទើបដើរទៅប្រាប់អោយអ្នកដុតជួយពន្លតវិញប៉ុន្តែស្របពេលនោះត្រូវបុរសអ្នកដុតបានស្រែកគំហរដាក់ទាស់សម្តីគ្នាមួយប្រាវរហូតឈានដល់ការប្រើសម្តីគំរាមដុតផ្ទះចោលទៀតផង  ។ បន្ទាប់ពីមានហេតុការ ណ៍នេះរូបគាត់ដែលរង់ការគំរាមគំហែងក៏បានប្តឹងដល់សមត្ថកិច្ចអោយចុះមកជួយអន្តរាគមន៍ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១បានចុះមកដល់ហៅបុរសដែលដុតកង់ឡានខាងលើយកទៅកាន់ស្នាក់ការប៉ុស្តិដើម្បីធ្វើការសាកសួរជុំវិញករណីនេះបន្ទាប់ពីសួរនាំរួចសមត្ថកិច្ចបានសម្រេចធ្វើកិច្ចសន្យាបញ្ចប់ទំនាស់រវាងភាគីទាំងពីរដោយមិនអោយមានគំនុំគុំគួនគ្នាទៅថ្ងៃមុខទៀត