តុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនតៃកុងរថយន្ដបើកបុកនិងកិនម៉ូតូស្លាប់តាចៅ២នាក់រងរបួសម្នាក់ដាក់គុកPJ ខណៈជនរងគ្រោះមិនទាន់ទទួលសំណង

ភ្នំពេញ៖   ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក  កូយ  សៅ  នៅល្ងាច ថ្ងៃទី១៤  ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ បានចេញដីកាសម្រេចឃុំខ្លួនតៃកុងរថយន្ដបើកបុកនិងកិនម៉ូតូតាចៅ២នាក់ស្លាប់ចំណែកចៅម្នាក់ទៀតរងរបួសដាក់ពន្ធនាគារPJ ជាបណ្ដោះអាសន្ន  ក្រោមការចោទប្រកាន់ពីបទ«បើកបរធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្នបណ្ដាលអោយស្លាប់អ្នកដទៃ» តាមមាត្រា៨៥នៃច្បាប់ចរាចរផ្លូវគោក

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាតៃ កុងរថយន្តបង្កមានឈ្មោះ  សៀង  រិទ្ធី  ភេទប្រុសអាយុ៣ ៥ឆ្នាំ  មុខរបរ  បើកបររថយន្ត  ស្នាក់នៅភូមិចម្លត់ដៃឃុំរវៀង  ស្រុកសំរោង  ខេត្តតាកែវ  ។  ចំណែកជនរងគ្រោះទី១មានឈ្មោះ  ហួត  សារុំ   ភេទប្រុសអាយុ៥៧ឆ្នាំមុខ  របរជា  កសិករ  ស្នាក់នៅភូមិពោធិ៍កណ្ដាល  ឃុំជ្រោយស្លា  ស្រុកស្អាង  ខេត្តកណ្ដាល(ជាជីតាបានស្លាប់) ទី២ ឈ្មោះរុំដាណេភេទស្រីអាយុ៩ឆ្នាំស្នាក់នៅជាមួយគ្នា(ជាចៅស្លាប់)និងទី៣ឈ្មោះរុំសំណាងភេទប្រុសអាយុ២ឆ្នាំជាចៅរងរបួសស្រាល  

សូមរំលឹកថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង  ខណៈដែលលោកតាម្នាក់ជិះម៉ូតូឌុបចៅ ប្រុសស្រី២នាក់ទៀតទៅលេងឪពុកម្ដាយរបស់ពួកគេនៅសង្កាត់រលួសព្រោះឃើញចៅនឹកឪពុកម្ដាយពួកគេពេកលុះត្រឡប់មកវិញត្រូវបានរថយន្តហ៊ីណូប៉ះម៉ូតូលោកតាពីក្រោយបណ្តាលឲ្យខ្ទាតទាំងចៅនិងតា២នាក់ទៅលើដងផ្លូវត្រូវបានរថយន្តបង្កកិនស្លាប់ទាំង២នាក់យ៉ាងរន្ធត់បំផុតនិងចៅប្រុសតូចម្នាក់ទៀតខ្ទាតចេញពីលើម៉ូតូរងរបួសស្រាល  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និង១៥នាទីល្ងាចថ្ងៃទី១២ខែឧសភាឆ្នាំ២០១នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្របំបែកជាបួន  ក្នុងភូមិព្រែកថ្លឹង  សង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ

សូមជម្រាបផងថាបន្ទាប់ពីកើតហេតុក្រុមគ្រួសារជនរង គ្រោះបានយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីទាំងមិនទាន់ទទួលបានសំណងពីតំណាងរថយន្ដបង្កនៅឡើយនោះទេ  ប៉ុន្ដែតៃកុងរថយន្ដត្រូវលោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចាត់ការតាមនីតិវិធីច្បាប់