យុវជនម្នាក់រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំជាច្រេីនលេីកត្រវម្ដាយក្មេងស្រីប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ៖  យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ បានសម្រេច ច្រេីនលេីកកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១៤  ខែឧសភា ឆ្នាំ២០១៩នៅបន្ទប់ជួលរបស់ខ្លួនស្ថិតនៅភូមិរលួស  សង្កាត់ជើងឯក  ខណ្ឌដង្កោ  

លោកវរៈសនីយ៏ឯក  ជឹមស៊ីថា  បានឱ្យដឹងថាជនសង្ស័យឃាត់ខ្លួនឈ្មោះលីឌីជេមហៅរ៉ូភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មករទឹកសុទ្ធស្នាក់នៅបន្ទប់ជួលគ្មានលេខស្ថិតនៅភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោ(មានសារធាតុញៀន)    ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះឃ....កទ.ភេទស្រីអាយុ១៤ឆ្នាំមុខរបរនៅផ្ទះមានទីលំនៅភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោ 

បេីតាមសម្ដីពីម្ដាយក្មេងស្រីរងគ្រោះបានអោយដឹងថា កា លពីថ្ងៃទី១២  ខែឧសភា  ឆ្នាំ២០១៩វេលាម៉ោង៥  និង០០ នាទីក្មេងស្រីរងគ្រោះបានបាត់ចេញពីផ្ទះស្ថិតនៅភូមិរលួស សង្កាត់ជើងឯកខណ្ឌដង្កោហើយគាត់និងសាច់ញាតិបានដើររកតែរកមិនឃើញក្មេងស្រីរងគ្រោះឡើយ 

លុះដល់ថ្ងៃទី១៤  ខែឧសភា ឆ្នាំ២០១៩  វេលាម៉ោង១១ និង ៣០ នាទីឈ្មោះ  លន  សុផាត  ភេទស្រីអាយុ  ៣៨ឆ្នាំ ត្រូវជាមីងបង្កើតរបស់ក្មេងស្រីរងគ្រោះ) បានឃើញក្មេង ស្រីរងគ្រោះ  កំពុងតែនៅក្នុងបន្ទប់ជួលរបស់ជនស ង្ស័យខាងលេីដែលស្ថិតនៅភូមិរលួសសង្កាត់ជើងឯកខណ្ឌដង្កោពេលនោះឈ្មោះលនសុផាតក៏បានទូរស័ព្ទប្រាប់ម្តាយបង្កើតក្មេងស្រីរងគ្រោះអោយបានដឹងហើយម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានមកមើលឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់របស់ជនសង្ស័យពិតមែន  ក៏បានទូរស័ព្ទរាយ ការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកឲ្យជួយអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេពិតជាមានការទំនាក់ទំនងស្រលា ញ់គ្នាជាមួយក្មេងស្រីរងគ្រោះតាំងពីពាក់កណ្តាលឆ្នាំ២០១ ៨  រហូតដល់បច្ចុប្បន្ន  និង  បានរួមភេទជាមួយក្មេងស្រីរង គ្រោះបានសម្រេចចំនួន៨ដង  ទើបម្តាយបង្កើតរបស់ក្មេង ស្រីរងគ្រោះដឹង  និងបានដាក់ពាក្យបណ្តឹងជនសង្ស័យខាងលើដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕