អាសូរណាស់! រន្ទះបាញ់ស្លាប់២នាក់ប្តីប្រពន្ធ និង របួសធ្ងន់ស្រាល៣នាក់ទៀត ពេលកំពុងរកផ្សិតនៅក្នុងព្រៃ

ពោធិ៍សាត់៖  ប្តីប្រពន្ធ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៣នាក់ ផ្សេងទៀតរងរបួសធ្ងន់ស្រាលក្នុង ករណីរន្ទះបាញ់មួយខណៈកំពុងនាំគ្នាត្រឡប់មកពីរកផ្សិតផូងផាងនៅក្នុងព្រៃ  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩នៅចំណុចខាងលើស្ទឹងអំពុសចំងាយ៣០០ម៉ែត្រស្ថិតក្នុងភូមិបំណក់  ឃុំឈើតុំ  ស្រុកក្រគរ  ខេត្តពោធិ៍សាត់។

ក្នុងករណីរន្ទះបាញ់នេះបានកើតឡើងចំពោះមនុស្សប្រុស ស្រី៥នាក់បណ្តាលឲ្យស្លាប់២នាក់របួសធ្ងន់ម្នាក់  និង របួសស្រា ល២នាក់នៅពេលដែលពួកគេកំពុងនាំគ្នាត្រឡប់មកពីរកផ្សិតផូងផាងនៅក្នុងព្រៃខណៈមេឃអួអាប់រកនឹងភ្លៀង ។

សេចក្តីរាយការណ៍បញ្ជាក់ថាជនរងគ្រោះមានឈ្មោះ៖

សុខគឿនភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរត្រូវជាប្តី(ស្លាប់នៅនឹងកន្លែង)

ណុបចន្ថាភេទស្រីអាយុ៤៣ឆ្នាំជនជាតខ្មែរត្រូវជាប្រពន្ធ(ស្លាប់នៅនឹងកន្លែង) ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិកាប៉ះលើឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់

ហុីមយៈភេទស្រីអាយុ៤៨ឆ្នាំជនជាតិខ្មែរឥស្លាម(របួសធ្ងន់) កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពឈើតុំ។

សុះឯលភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរឥស្លាម(របួសស្រាល)

ឯលម៉ាលីភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរឥស្លាម(របួសស្រាល) ទាំង៣នាក់រស់នៅភូមិចាមថ្មីឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់។

បច្ចុប្បន្នសាកសពជនេងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកអ្នករងរបួសកំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពឈើតុំ ៕