ខ្លាំងបាត់! បុរសម្នាក់ទះ៣កំភ្លៀងយុវជន២នាក់ផ្អើលដល់ពលរដ្ឋព្រោះយុវជន២នាក់បើករថយន្ដបុកគូថរថយន្ដ570 របស់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានចុះពីលើរថយន្តឡិចសុីស570របស់ខ្លួនមកទះយុវជនម្នាក់ចំនួន៣កំភ្លៀងក្រោយពីខឹងយុវជនរូបនោះបើករថយន្តកូរ៉េមកបុករថយន្តរបស់គាត់ពីក្រោយរងការខូចខាតតិចតួចដោយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩នៅក្បែច្រកចូលវត្តព្រះបាទជាន់ឯក(វត្តជើងឯក) តាមបណ្ដោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ

 តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា  មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក  ឡិចសុីសLX570 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AA-6921 ដោយស្ថានភាពស្រវឹងធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងមកជើងក្នុងល្បឿនយឺតលឿនៗខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េទំនង់មួយតោនកន្លះបើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរ២នាក់ទៀតជាមួយមកស្រប គ្នាពីក្រោយរថយន្តឡិចសុីស570 ខាងលើហើយមិនប្រយ័ ត្នក៏ជ្រុលបុករថយន្តឡិចសុីសចំពីក្រោយបណ្ដាលឲ្យបែក ស្ទុបម្ខាងឯរថយន្តបង្កក៏បែកស្ទុបម្ខាងដូចគ្នា 

ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តឡិចសុីស570ដូចជាខឹងសម្បារជាខ្លាំងក៏បានចុះទៅទះកំភ្លៀងយុវជនម្នាក់ដែលជាតៃកុងចំនួន៣ដៃនិងស្ដីឲ្យខ្លាំងៗថែមទៀតធ្វើឲ្យអ្នកដំ ណើរតាមផ្លូវងើងឆ្ងល់ឈប់មើលគ្រប់ៗគ្នានិងបណ្ដាលឲ្យមានកក់ស្ទះចរាចរណ៍ផងដែរ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្របសម្រួលភាគីទាំងសងខាងនិងជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើ ដំណើរផងដែរ 

ជាចុងក្រោយថៅកែយុវជនដែលបើករថយន្តកូរ៉េ បានសម្របសម្រួលជាមួយម្ចាស់រថយន្តឡិចសុី570 ដោយព្រមជួសជុលរថយន្តឡិចសុីសឲ្យស្អាតដូចដើមឡើងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ