បុរសម្នាក់ត្រូវរថយន្ដឡិចស៊ីសRx 350 បុក ស្លាប់មួយរំពេចនៅផ្លូវជាតិលេខ៣

ខេត្ដកំពត៖  សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាមានករណីរថយន្តឡិចស៊ីសRx350 បុកប៉ះម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង    សាកសពជនងគ្រោះមិនទាន់ស្គាល់អត្ដសញ្ញាណ  ហេតុការណ៍នេះបានកើតហេតុនៅវេលាម៉ោង៤  និង៤៥នាទី រសៀលថ្ងៃទី១៣  ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៣ ស្ថិតនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូកខេត្តកំពត