គោលដៅត្រួតពិនិត្យនៅផ្លូវជាតិលេខ២ ដេីម្បីពង្រឹង សន្ដិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ដើម្បីត្រួតពិនិត្យ និង ពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធ ជាតិផ្ទុះគ្រឿងញៀន និង ជាពិសេស កិច្ចការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈជូន បងប្អូន ប្រជាពលរដ្ឋ ។

ជាក់ស្ដែងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដោយមានការណែនាំពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាព ខណ្ឌ បានចាត់តាំងឲ្យលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះ ដាក់គោលដៅ ចុះអនុវត្តច្បាប់ចរា ចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងសារធាតុញៀន នៅចំណុចមុខស្ថានីយ៍ប្រេងសាំងកាល់តិច CALTEX លេីផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង២០:០០នាទីយប់ ថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ ២០១៩នេះ ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមាន ជ័យ ការចុះដាក់គោលដៅត្រួតពិនិត្យខាងលេីនេះ បានប្រេីកម្លាំងសរុបជិត ៥០នាក់ ក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន២០នាក់ ដឹកនាំដោយអធិការរងចំនួន ៣រូប មានលោកវរសេនីយ៍ត្រី ជឹម សុភ័ក្ភ្រ, លោកវរសេនីយ៍ត្រី គឹម កល្យាណ , និងលោកអនុសេនីយ៍ឯក ឃុន រតនា បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ ចំនួន ១៨នាក់ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ០៥នាក់ផងដែរ។

លទ្ធផលក្នុងការត្រួតពិនិត្យរួមមាន ៖ រថយន្តឆ្លងកាត់ចំនួន ៣៨ គ្រឿង ។ ម៉ូតូឆ្លងកាត់ចំនួន ៧៧គ្រឿង (ក្នុងនោះចំនួន២៦គ្រឿងដែលអ្នកបើកបរ គ្មានពាក់មួកសុវត្ថិភាព បានធ្វេីការ បង់ផាកពិន័យ ចេញ វិក្កយបត្រ រួចរាល់ភ្លាមៗតែម្ដង) ។ ចំណែកឯគ្រឿងញៀន និងអាវុធ ពុំមានឆ្លងកាត់គោលដៅត្រួតពិនិត្យនោះទេ ។ ការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង ២២ :០០នាទី ថ្ងៃដដែលនេះ ៕