ស៊ែរយកតែបុណ្យផងចុះ! អ្នកនេសាទត្រីប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេសាបនៅក្រោមស្ពានជ្រោយចង្វារ

ភ្នំពេញ៖ អ្នកនេសាទត្រីប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេសាប  នៅក្រោមស្ពានជ្រោយចង្វារត្រើយខាង លិច មានសភាពហើមស្អុយតែមិនទាន់ស្គាល់អត្តសញ្ញាណ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៩នៅចំណុចម៉ាត់ទន្លេសាបខាងក្រោមស្ពានជ្រោយចង្វារត្រើយខាងលិចស្ថិតក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ 

សពបុរសរងគ្រោះមិនទាន់ស្គាល់អត្តិសញ្ញាណមានអាយុប្រហែលជាង៣០ឆ្នាំពាក់អាវយឺតដៃខ្លីពណ៍ខ្មៅស្លៀកខោខូវប៊យជើងវែងពណ៍ខ្មៅមានសកភាពហើមស្អុយ។

យោងតាមប្រភពព័ត៍មានពីប្រពលរដ្ឋដែលជាអ្នកនេសាទត្រីនៅក្រោមស្ពានជ្រោយចង្វារបានឲ្យដឹងថានៅមុនពេលប្រទះឃើញពួកគាត់បានចេញពីកន្លែងស្នាក់នៅមកនេសា ទនៅខាងក្រោមស្ពានជ្រោយចង្វារដូចសព្វ  ខណៈមកដល់កន្លែងកើតហេតុស្រាប់តែមានធំក្លិនឈួលស្អុយដោយមាន ការសង្ស័យបាននាំគ្នាអ៊ំទូកមកក្បែសម្រាសគេគរចោលតាមម៉ាត់ច្រាំងទន្លេស្រាប់តែប្រទះឃើញសពបុរសអណ្តែតជាប់ទើនឹងសម្រាសដោយមានសកភាពហើយស្អុយ

ប្រភពបានបន្តថាក្រោយពីប្រទះឃើញសកភាពបែបនេះក៏នាំគ្នារត់មករាយការណ៍ជួនសមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកកន្លែងកើតហេតុរួចយកទូកអ្នកនេសាទអូសយកមកដាក់ខាងដើម្បីប្រគល់ឲ្យសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោស លវិច្ឆ័យនិងធ្វើការស្រាវជ្រាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី